Ansu Fati បានក្លាយជាកីឡាករស៊ុតបញ្ចូលទីវ័យក្មេងជាងគេបំផុតប្រចាំ UEFA Champions League ដោយរកគ្រាប់បាល់នៅក្នុងពានរង្វាន់កំពូលអឺរ៉ុបនេះ នៅក្នុងអាយុទើបតែ ១៧ ឆ្នាំនិង ៤០ ថ្ងៃប៉ុណ្ណោះ ។

photo of Ansu Fati
Ansu Fati

ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងខ្លាំង Ansu Fati កំពុងបង្ករឱ្យមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីស៊ុតគ្រាប់ជ័យជម្នះនៅចុងម៉ោងជួយឱ្យក្រុមជើងឯកអេស្ប៉ាញ Barcelona យកឈ្នះក្រុមខ្លាំងអ៊ីតាលី Inter Milan ទាំងប្រថុយប្រថាន ក្នុងជំនួបជម្រុះសន្សំពិន្ទុតាមពូលនៃការប្រកួតក្របខណ្ឌ Champions League ។ ខណះ Barcelona និង Borussia Dortmund បានកាន់ដៃគ្នាឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃពានលំដាប់កំពូលអឺរ៉ុប ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា មួយគ្រាប់ដ៏អស្ចារ្យកាលពីព្រឹកយប់មិញរបស់ Ansu Fati បានបំបែកកំណត់ត្រាដែលបានធ្វើឡើងដោយលោក Peter Ofori-Quaye ដែលបានស៊ុតបាល់បញ្ចូលទីឱ្យក្លឹប Olympiacos នៅអាយុ ១៧ ឆ្នាំនិង ១៩៤ ថ្ងៃ កាលពីឆ្នាំ ១៩៩៧ ៕