កីឡាកររបស់ក្លឹប Barcelona បានមកដល់កន្លែងហ្វឹកហាត់ Cuidad Deportiva Joan Gamper របស់ពួកគេ 2 ម៉ោងមុនពេលចាប់ផ្តើមការហ្វឹកហាត់ នេះបើយោងតាមសារព័ត៌មាន Diario Sport ។

កីឡាកររបស់ក្លឹប Barcelona
កីឡាកររបស់ក្លឹប Barcelona

សរុបសេចក្តីមក Xavi Hernandez ដែលត្រូវបានបង្ហាញជាផ្លូវការដល់អ្នកគាំទ្រនៅលើកីឡដ្ឋាន Camp Nou កាលពីម្សិលមិញនោះគឺនឹងត្រូវធ្វើការហ្វឹកហាត់លើកដំបូងក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុមអ្នកមានបុណ្យ Barcelona ។

ទោះបីជាដំណើរការហ្វឹកហាត់ចាប់ផ្តើមនៅម៉ោង 1 រសៀល (ម៉ោងក្នុងតំបន់) កីឡាករទាំងអស់រួមមាន Eric Garcia, Inaki Pena, Brathwaite, Pedri, Ansu Fati និង Gerard Pique បានមកដល់ 2 ម៉ោងមុន៕