photo of Ansu Fati
កីឡាករវ័យក្មេង Ansu Fati

មួយសប្តាហ៍បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមឈុត Barcelona​ កីឡាករវ័យក្មេង Ansu Fati បានរកគ្រាប់បាល់ដំបូងរបស់ខ្លួនសម្រាប់ក្រុមអ្នកមានបុណ្យ ហើយគាត់ក៏បានក្លាយជាអ្នករកគ្រាប់បាល់វ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបផងដែរ ។

photo of Ansu Fati
Ansu Fati

Ansu Fati បានស៊ុតបញ្ចូលទីឱ្យក្រុម Barcelona នៅត្រឹមអាយុ ១៦ ឆ្នាំនិង ៣០៤ ថ្ងៃ ដោយបានបំបែកកំណត់ត្រារបស់ Bojan ដែលរកគ្រាប់បាល់ទាត់បាននៅអាយុ ១៧ ឆ្នាំនិង ៥៣ និង និង Lionel Messi ស៊ុតបញ្ចូលទីនៅអាយុ ១៧ ឆ្នាំនិង ៣៣១ ថ្ងៃ ។ បើក្រឡេកមកមើលនៅក្នុងក្របខ័ណ្ឌ La Liga វិញ ខ្សែប្រយុទ្ធវ័យក្មេងដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងរូបនេះ គឺជាអ្នករកគ្រាប់បាល់វ័យក្មេងជាងគេលំដាប់ទី ៣ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌលីគកំពូលរបស់អេស្ប៉ាញ ។

សូមបញ្ជាក់ផងដែរថា អ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រលីគកំពូលអេស្ប៉ាញ ( La Liga ) គឺលោក Fabrice Olinga ដែលមានអាយុ ១៦ ឆ្នាំនិង ៩៨ ថ្ងៃ ហើយអ្នករកគ្រាប់វ័យក្មេងលំដាប់ទី២ គឺលោក Iker Muniain នៅអាយុ ១៦ ឆ្នាំនិង ២៨៩ ថ្ងៃ ៕