លី សារ័ត្ន និង ប្រាក់ សុវណ្ណពិសិដ្ឋ គឺជាកីឡាករ​ក្លិបព្រះខ័នរាជស្វាយរៀង ២រូបទៀតដែលបានបន្ត​ចាកចេញ​មុន​បើក​រដូវកាលថ្មី២០១៩។

photo of ព្រះខ័នរាជស្វាយរៀង
លី សារ័ត្ន និង ប្រាក់ សុវណ្ណពិសិដ្ឋ ចែកផ្លូវគ្នាជាមួយ ព្រះខ័នរាជស្វាយរៀង

អ្នកទាំង២សុទ្ធសឹងតែឆ្លងកាត់ថ្នាលយុវជនក្រុមជើងឯក​ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ៤សម័យ និងត្រូវបានបញ្ចូលក្នុងក្រុមធំ​ប៉ុន្មានរដូវកាលចុងក្រោយ។

គួរដឹងដែរថា លី សារ័ត្ន និង ប្រាក់ សុវណ្ណសិដ្ឋ ស្ថិតក្នុងចំណោម​កីឡាករក្នុងស្រុក​១០នាក់ និងបរទេស៣នាក់ដែល​បាន​បញ្ចប់ការរួមរស់ជាមួយព្រះខ័នរាជស្វាយរៀង ចាប់តាំងពីចប់រដូវកាល២០១៧មក៕