ខ្សែបម្រើក្រុមជម្រើសជាតិប្រេស៊ីលកីឡាករ Fred ដែលកំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការនៅ Manchester United បានរងរបួសកជើងកំឡុងពេលកំពុងហ្វឹកហាត់ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ FIFA World Cup 2018 ។

photo of Fred
Fred កីឡាករចំណូលថ្មីរបស់ក្លឹប បិសាចក្រហម

ពិតណាស់​ កីឡាករវ័យ 25ឆ្នាំរូបនេះបានផ្ទេរពីក្លឹប Shakhtar Donetsk ទៅក្លឹបយក្សអង់គ្លេស Man Utd កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ ក្នុងតម្លៃប្រមាណ 52លានផោន។ ប៉ុន្តែអំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិប្រេស៊ីលម្សិលមិញ ដែលត្រៀមនឹងលេងមិត្តភាពចុងក្រោយទល់នឹងអូទ្រីស នៅថ្ងៃអាទិត្យខាងមុខនេះ។ ខណៈដែលរងរបួសជើងនេះ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយខ្សែបម្រើ Casemiro របស់ក្លឹប Real Madrid។

យ៉ាងណាក្តី អាការៈរបួសរបស់ Fred ធ្ងន់ធ្ងរ ឬអាចគម្រាមកំហែងដល់អាចអវត្តមានពី World Cup 2018 យ៉ាងណានោះ ក្រុមគ្រូពេទ្យពុំទាន់ហ៊ានបញ្ជាក់នោះទេ ។ ព្រោះអ្វីដែលបានកើតឡើង វាហាក់លឿនបន្តិច ពោលគឺត្រូវចាំមើលបន្តទៅទៀតសិន៕

ប្រភពពី៖ Mirror