តាម​ប្រភព​ព័ត៌មាន Yahoo Sports បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ចាស់​ល្បីឈ្មោះ​របស់​ប្រេ​ស៊ី​ល Pele មិន​គិត​ថា Messi អាចយ​កមក​ប្រៀបប្រដូច​នឹង​ខ្លួន​បាន​ទេ​។

photo of Pele
កីឡាករ​ជើង​ចាស់ លោក Pele ថា Messi មិន​អាចយ​កមក​ប្រៀបប្រដូច​នឹង​ខ្លួន​បាន​ទេ

នៅ​ពេល​សួរ​ដោយសារ​ព័ត៌មាន Folha de Sao Paulo កីឡាករ​ជើង​ខ្លាំង​ម្នាក់​នេះ​បាន​ឆ្លើយ​ថា​៖«​តើ​ហេតុ​អ្វី​បានជា​អ្នក​យក​កីឡាករ​ដែល​អាច​ស៊ុត​បាល់​បាន​ល្អ ដោយ​ប្រើ​ទាំង​ជើង​ឆ្វេង​ស្តាំ និង អាច​ស៊ុត​ដោយ​ប្រើ​ក្បាល ទៅ​ប្រៀប​នឹង​កីឡាករ​ដែល​ចេះ​តែ​ប្រើ​ជើង​ម្ខាង​ស៊ុត (Messi)​? តើ​គេ​ប្រៀបប្រដូច​របៀប​ណា​ហ្នឹង? ដើម្បី​អាចយ​កមក​ប្រៀប​នឹង Pele បាន ទាល់តែ​អ្នក​ហ្នឹង​អាច​ស៊ុត​បាល់​បាន​ប្រើ​ជើង​សងខាង និង ប្រើ​ក្បាល​បាន​យ៉ាង​ល្អ​»​។

Pele ក៏​បាន​និយាយ​ដល់​កីឡាករ​ជើង​ខ្លាំង Maradona ថា​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​។ Pele ថា​៖ «Maradona គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​។ ប្រសិនបើ​គេ​សួរ​ខ្ញុំ​ថា Maradona ល្អ​ជាង Messi ដែរ​ឬ​អត់? ប្រាកដ​ណាស់ គឺ Maradona ខ្លាំង​ជាង​។ ក្នុង​នោះ កីឡាករ Franz Beckenbauer និង John Cruyff ក៏​ល្អ​ដែរ​»​។

ក្នុង​មួយ​ជីវិត​លេង​បាល់​របស់ Pele រូបគេ​បាន​រក​គ្រាប់​បាល់​បាន​ជាង​១០០០​គ្រាប់ និង ឈ្នះ​បាន World Cup ៣​ដង​។ នេះ​មិនមែន​ខ្លាំង​ជាង Messi ណាស់ណា​នោះ​ទេ​។ Messi រកបាន​គ្រាប់​បាល់​ជូន​ក្លិប​បាន ៥៦៧​គ្រាប់ ក្នុង​ការ​ប្រកួត ៦៥៣​ដង និង គ្រាប់​បាល់​៦៥​គ្រាប់​សម្រាប់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ក្នុង​ការ​ប្រកួត​១២៨​ដង​។ ជាង​នេះ​ទៅ​ទៀត គេ​ក៏​បាន​ឈ្នះ​ពាន Ballon d’Or ៥​ដង​, La Liga ចំនួន​៩​ដង និង Champions League ចំនួន​៤​ដង​៕