កីឡាករ Bisan George របស់ណាហ្គាវ៉ើល និង Befolo Mbarga របស់អាស៊ីអឺរ៉ុប ដែលរកបានស្មើគ្នា២២គ្រាប់

ខណៈការប្រកួតលីគកំពូលកម្ពុជានៅសល់តែ២ប្រកួតទៀត បេក្ខភាពម្ចាស់ស្បែកជើងមាសក៏ប្រដេញគ្នាយ៉ាងខ្លាំងដែរពីកីឡាករជំនាញស៊ុត Bisan George របស់ណាហ្គាវ៉ើល និង Befolo Mbarga របស់អាស៊ីអឺរ៉ុប ដែលរកបានស្មើគ្នា២២គ្រាប់ បើគិតត្រឹមសប្ដាហ៍ទី២០​ នៃពានរង្វាន់​លីគ​កំពូល​កម្ពុជា។

ចំពោះ​គ្រាប់បាល់២២គ្រាប់របស់កីឡាករ George Bisan បានទាត់ចូលក្រុមវេស្ទើនភ្នំពេញ ៦គ្រាប់ (ជើងទី២ចំនួន១គ្រាប់) ហើយទាត់ចូលក្រុមអគ្គិសនីកម្ពុជា ៤គ្រាប់ (ជើងទី១ ចំនួន៣គ្រាប់) ទាត់ចូលក្រុមព្រះខ័នរាជស្វាយរៀង, អាស៊ីអឺរ៉ុប,អគ្គស្នងការដ្ឋាននគរបាលជាតិ សូលទីឡូអង្គរ និងក្រសួងការពារជាតិ ចំនួន៣គ្រាប់ (ជើងទី២ចំនួន១គ្រាប់) និងទាត់ចូលក្រុមភ្នំពេញក្រោន១គ្រាប់។

ចំណែក​២២គ្រាប់របស់កីឡាករ Privat វិញ​បាន​ទាត់បញ្ជូលទីក្រុមបានទាត់បញ្ជូលទីក្រុមវេស្ទើនភ្នំពេញ ៦គ្រាប់ បឹងកេត និងព្រះខ័នរាជស្វាយរៀង ៤គ្រាប់ (ជើងទី២ចំនួន២គ្រាប់) ក្រសួងការពារជាតិ ២គ្រាប់ (ជើងទី១ចំនួន១គ្រាប់) វិសាខា២គ្រាប់ (ជើងទី១ចំនួន១គ្រាប់)ភ្នំពេញក្រោន២គ្រាប់ អង្គរថាយហ្គឺរ,អគ្គស្នងការដ្ឋាននគរបាលជាតិ,សូលទីឡូអង្គរ និងអគ្គីសនីកម្ពុជា ១គ្រាប់ៗគ្រប់ក្រុម។

ដូច្នេះនៅ២ប្រកួតចុងក្រោយ ពួកគេនឹងបន្តស្វែងរកគ្រាប់រៀងខ្លួន ដើម្បីសម្រេចថាខ្សែប្រយុទ្ធរូបនេះ ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំរដូវកាលនេះ។ តាមគម្រោងក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៨ នេះទៅកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេបង្អស់ នោះគណៈកម្មការរៀបចំការប្រកួតនឹងប្រគល់ពានរង្វាន់ (ឬហៅថាស្បែកជើងមាស) ព្រមទាំងថវិការលើកទឹកចិត្តចំនួន១.៥០០,០០០៛៕

[MCL] ក្លិបបាល់ទាត់ NagaWorld FC ជាក្លិបដែលបន្តរឈរនៅកំពូលតារាង សំរាប់សប្តាហ៍ទី២០នេះដដែល។#Metfonecambodianleague#CNCC

Metfone Cambodian League ಅವರಿಂದ ಈ ದಿನದಂದು ಪೋಸ್ಟ್ ಮಾಡಲಾಗಿದೆ ಸೋಮವಾರ, ಸೆಪ್ಟೆಂಬರ್ 17, 2018