នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជី ឈ្មោះកីឡាករបឋមសរុប ២៦រូប ដើម្បីត្រៀមហ្វឹកហាត់មុនការប្រកួតវគ្គជម្រុះ World Cup 2022 និង AFC Asian Cup 2023។

ដោយក្នុងនោះមានវត្តមានកីឡាកររបស់ក្លឹបបឹងកេត ៣រូប រួមមានអ្នកចាំទី ហ៊ុល គឹមហ៊ុយ ខ្សែការពារ ទេស សម្បត្តិ និង សេត រ៉ស៊ីប។

photo of ទេស សម្បត្តិ
ខ្សែការពារ ទេស សម្បត្តិ
photo of សេត រ៉ស៊ីប
សេត រ៉ស៊ីប
photo of ហ៊ុល គឹមហ៊ុយ
អ្នកចាំទី ហ៊ុល គឹមហ៊ុយ

អ្វីដែលសំខាន់ផងនោះ អ្នកទាំង៣ នឹងត្រូវចូលរួមហ្វឹកហាត់ជាមួយកីឡាករមកពីក្លិបដទៃទៀត ក្នុងបញ្ជីឈ្មោះ កីឡាករបឋមនេះក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Keisuke Honda និងគ្រូបង្គោល Felix Dalmas។

គួរដឹងដែរថា កម្ពុជានឹងមានបេសកកម្មចំនួន ២ប្រកួតក្នុងខែតុលាខាងមុខនេះ ដោយត្រូវធ្វើដំណើរទៅប្រកួត ជាមួយជម្រើសជាតិអ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា និងត្រឡប់មកធ្វើម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែតុលា៕