នៅ​សល់​រយៈ​ពេល​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ទំព័រ​ឆ្នាំ ២០១៩ នឹង​ត្រូវ​បាន​បញ្ចប់ ដោយ​ឡែក​ក្នុង​ពិភព​បាល់ទាត់​យើង​ក៏​សើរើ​ឡើង​វិញ​នូវ​ចំនួន​គ្រាប់​បាល់​សរុប​របស់​កីឡាករ​ប្រចាំ​ឆ្នាំ។

Lionel Messi/Cristiano Ronaldo
Lionel Messi/Cristiano Ronaldo

ឆ្នាំ​នេះ​លែង​មាន​ឈ្មោះ Lionel Messi/Cristiano Ronaldo ទៀត​ហើយ។ កន្លង​ទៅ​អស់​រយៈ​ពេល​ខ្ទង់​មួយ​ទសវត្សរ៍​អ្នក​ទាំង​ពីរ​រមែង​ដាក់​វេន​គ្នា​ជា​បន្តបន្ទាប់ លើកលែង​តែ​ឆ្នាំ ២០០៩ បាន​ទៅ Edin Dzeko និង Harry Kane នៅ​ឆ្នាំ​២០១៧។

មិន​ខុស​ពី​ឆ្នាំ ២០១៩ គឺ​ធ្លាក់​ទៅ​លើ​កីឡាករ​ដទៃ​នោះ​គឺ Robert Lewandowski ដែល​រក​បាន ៥៤ គ្រាប់​នៅ ៥៨ ប្រកួត​សរុប។

Robert Lewandowski
Robert Lewandowski

Bayern លែង​មាន​ការ​ប្រកួត​អ្វី​ទៀត​ហើយ​នៅ​បញ្ចប់​ឆ្នាំ​នេះ អ៊ីចឹង​យើង​រាប់​ផ្តាច់​សម្រាប់ Lewandowski ​ត្រឹម​គ្រាប់​បាល់​ទី ៥៤ រី​ឯ Lionel Messi ក៏​ដូច​គ្នា​ផ្តាច់​ត្រឹម​គ្រាប់​បាល់​ទី ៥០ ក្នុង​ចំណោម ៥៨ ប្រកួត (Barcelona អស់​ការ​ប្រកួត​រហូត​ដល់​ដើម​ខែ​មករា)។

អ្នក​បន្ទាប់​គឺ Kylian Mbappe ​រក​បាន ៤៤ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៤៩ ប្រកួត និង Raheem Sterling ឈរ​លេខ​បន្ទាប់​មាន ៤១ គ្រាប់៕