ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយក្រែន​ Andriy Yarmolenko រក​បាន​គ្រាប់​បាល់​នៅ​ម៉ោង​បន្ថែម​ជួយ West Ham ឈ្នះ Sevilla ​បាន​ឡើង​ទៅ​កាន់​​វគ្គ​៨​ក្រុម​​​​ចុងក្រោយ​ពាន​ Europa League។

Andriy Yarmolenko
Andriy Yarmolenko

កាល​ពី​ជើង​ទី​មួយ​​ក្នុង​ទឹក​ដី​ប្រទេស​អេស្ប៉ាញ Sevilla បាន​យក​ឈ្នះ West Ham ១-០។ សម្រាប់​ការ​ប្រកួត​នៅ​ជើង​ទី​ពីរ​នេះ​វិញ ខ្សែ​បម្រើ Tomas Soucek ជា​អ្នក​រក​គ្រាប់​នាំ​មុខ​ឲ្យ West Ham មុន​ពេល Yarmolenko ​បន្ថែម​គ្រាប់​ទី​ពីរ​នៅ​នាទី​១១២។

ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ West Ham បាន​ឡើង​​មក​កាន់​វគ្គ​៨​ក្រុម​ពាន​ក្នុង​តំបន់​អឺរ៉ុប​ជា​លើក​ដំបូង​​ចាប់​តាំង​ពី​ឆ្នាំ​១៩៨១។ ក្រុម​រហស្សនាម​ញញួរ​ធំ​គឺ​​ក្រុម​មក​ពី​អង់គ្លេស​​តែ​មួយ​គត់​បាន​ឡើង​មក​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន Europa League រដូវ​កាល​នេះ៕