photo of ​​ភ្នំពេញក្រោន
កីឡាករ​​ភ្នំពេញក្រោន ៤រូប ត្រូវបាន​កោះ​ហៅ​​ចូល​​ ក្រុម​​ជម្រើស​​ជាតិ​​កម្ពុជា

កីឡាកររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនចំនួន ៤រូប ត្រូវបានកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិ ៣ប្រកួត មុននឹងឈានដល់ការប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup 2018។

សម្រាប់កីឡាករទាំង ៤រូបនោះ សុទ្ធតែជាកីឡាករវ័យក្មេងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយត្រូវបានគ្រូបង្វឹកថ្មីរបស់ក្រុមគោព្រៃកម្ពុជាសម្រេចចិត្តកោះហៅឲ្យចូលរួមនាពេលខាងមុខមានដូចជា៖ កីឡាករប្រាក់ ធីវ៉ា កីឡាករស៊ិន កក្កដា កីឡាករអ៊ិន សូដាវីដ និងកីឡាករអ៊ុក សុវណ្ណ។

កីឡាករ​​ភ្នំពេញក្រោន
កីឡាករ​​ភ្នំពេញក្រោន

បញ្ជាក់ផងដែរថា មុននឹងឈានដល់ការប្រកួតប្រជែងក្នុងពានរង្វាន់ AFF Suzuki Cup 2018 ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពចំនួន ៣ ប្រកួតដោយក្នុងនោះរួមមាន៖ ការប្រកួតជាមួយក្រុមម៉ាឡេស៊ីនៅថ្ងៃទី១០ ខែកញ្ញា ការប្រកួតជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងចុងក្រោយប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា៕