photo of Ousmane Dembele
កីឡាករ Ousmane Dembele

អនាគតរបស់ Ousmane Dembele ជាមួយក្រុម Barcelona កាន់តែស្ថិតនៅក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីកីឡាករអន្តរជាតិបារាំងរូបនេះជាផ្នែកដែលត្រូវដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងផ្ទេរជាមួយ Neymar។ Dembele ក៏បានលុបឈ្មោះក្លឹបអ្នកមានបុណ្យ ពីបណ្តាញទំនាក់ទំនងសង្គម Instagram របស់ខ្លួនផងដែរ បើទោះបីជាប្រូហ្វាល់នៅមានរូបរបស់គេថតក្នុងឯកសណ្ឋានក្លឹប Barcelona នៅមិនទាន់ផ្លាស់ប្តូរនៅឡើយក្តី។

 

បច្ចុប្បន្នម្ចាស់ជើងឯក La Liga បានចាត់បញ្ចូនភ្នាក់ងាររបស់ពួកគេធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសដើម្បីព្យាយាម និងបញ្ចុះបញ្ចូល PSG ខណៈ Dembele ត្រូវបានក្លឹបមកពីតំបន់កាតាឡាន់ត្រៀមលើកយកមកបង្ហាញលើតុចរចារដោះដូរជាមួយ Neymar។ ក៏ប៉ុន្តែអ្វីដែលជាការពិតនោះគឺខ្សែបម្រើស្លាបសញ្ជាតិបារាំងកំពុងមានរងរបួស ហើយរងចាំការដាក់ទណ្ឌកម្ម ក្រោយបដិសេធមិនទទួលការធ្វើតេស្តពិនិត្យស្ថានភាពរបួស គោលបំណងដើម្បីពន្យាពេលមិនចង់ចាកចេញពីក្លឹប។

គួររម្លឹកជូនថាមុនពេលចាកចេញពី Borussia Dortmund កីឡាករអន្តរជាតិបារាំងរូបនេះបានធ្វើទង្វើដូចគ្នានេះផងដែរនៅលើបណ្តាញសង្គម។