photo of ក្លិបភ្នំពេញក្រោន
កីឡាករ ក្លិបភ្នំពេញក្រោន ៣រូបគឺ ស៊ិន កក្កដា, អ៊ុក សុវណ្ណ, អ៊ិន សូដេវីដ បានផ្ទេរទៅលេងឲ្យវិសាខា

កីឡាករក្លិបភ្នំពេញក្រោន៣រូបគឺ ស៊ិន កក្កដា, អ៊ុក សុវណ្ណ, អ៊ិន សូដេវីដ បានខិតកាន់តែជិតក្នុងការផ្ទេរទៅលេងឲ្យវិសាខា នៅរដូវកាល២០១៩ខាងមុខ។

ពួកគេទាំង៣បានលេចលឺដំណឹងថា បានចុះកុងត្រារួចរាល់ជាមួយក្លិបថ្មី ស្របពេលដែលពួកគេបានបាត់មុខពីសកម្មភាពនានារបស់ភ្នំពេញក្រោន។ ថ្ងៃដែលប្រកាសវត្តមានលោក Leonardo ដែលធ្លាប់ចាត់ទុក កក្កដា ជាវឌ្ឍនាកាទី២នោះគឺពុំមានការចូលរួមពីរូបគេឡើយ។

គួរបញ្ជាក់ថា កីឡាករ៥រូបមាន៣រូបខាងលើ រួមទាំង សារី ម៉ាត់ណូរ៉ូទីន និង ឆេង ម៉េង ត្រូវបានមតិលើបណ្តាញសង្គមទម្លាយថា បានផ្ទេរទៅកាន់វិសាខានារដូវកាលក្រោយនេះ។