photo of Toby Alderweireld
Toby Alderweireld of Tottenham

ខ្សែការពារ Toby Alderweireld របស់ក្រុម Tottenham អាចត្រូវបានបញ្ឈប់សម្រាប់រយៈពេលជាងបីខែ ប្រសិនបើបញ្ហារបួសរបស់គាត់កាន់តែអាក្រក់ជាងនេះ ។

Alderweireld បានជួបបញ្ហាសរសៃពួរកណ្តាល អំឡុងពេលទទួលជ័យជម្នះរបស់ក្រុម Tottenham ទៅលើក្រុម Real Madrid កាលពីខែមុន ក្នុងការប្រកួត ក្របខ័ណ្ឌ Premier League ដែលមានការប៉ាន់ស្មានថា កីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះ នឹងត្រូវត្រលប់មកវិញនៅចុងឆ្នាំ 2017 ។

Alderweireld បាននិយាយថា “ខ្ញុំមានការរហែកសាច់ដុំយ៉ាងធ្ងន់ធ្ងរ វានឹងមានឱកាសកើតឡើងម្តងទៀត ។ ឧទាហរណ៍ប្រសិនបើសាច់ដុំហូរចេញទាំងស្រុង ខ្ញុំត្រូវការការវះកាត់ ហើយវាត្រូវការរយៈពេល 14 សប្តាហ៍ដើម្បីជាសះស្បើយ” ។

“នោះហើយជាមូលហេតុដែលយើងព្យាយាមមើលថា តើយើងអាចព្យាបាលសាច់ដុំបានយ៉ាងដូចម្តេច ហើយក្នុងរយៈពេលពីរសប្ដាហ៍ខ្ញុំនឹងទទួលបានការស្កេនថ្មីម្ដង” ។

ប្រភពពី៖ foxsportsasia