photo of Alexis Sanchez
Alexis Sanchez របស់ក្លឹប Inter Milan

កីឡាករ Alexis Sanchez អាច​ប្រឈម​នឹង​អវត្តមាន​រយៈ​ពេល​យូរ​ចន្លោះ ២-៣ ខែ​ក្រោយ​មាន​បញ្ហា​របួស​ក​ជើង អំឡុង​ពេល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ឈីលី​នៅ​ប្រកួត​ថ្មីៗ​នេះ។

photo of Alexis Sanchez

ស្លាប​ប្រយុទ្ធ​របស់​ក្លឹប Inter Milan ​ដែល​ខ្ចី​ជើង​ចេញ​ពី Man Utd ​ទាំង​ដែល​មិន​ទាន់​លេច​ចេញ​ផ្លែផ្កា​ស្រួលបួល​ហើយ តែ​បែរ​ជា​រង​ទុក្ខ​បែប​នេះ​ថែម​ទៀត។

photo of Alexis Sanchez

ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte នៅ​ដី​អ៊ីតាលី Sanchez បង្ហាញ​ខ្លួន​បាន ៤ ប្រកួត រក​បាន ១ គ្រាប់​និង Assist ១ លើក​ប៉ុន្តែ​ប្រកួតបន្តបន្ទាប់​មិន​ថា​នៅ Serie A និង UCL គឺ​កីឡាករ​ឈីលី​ទំនង​ជា​មិន​អាច​ចូលរួម​បាន​ទេ ពោល​គឺ​រង់ចាំ​រហូត​ដល់​ដើម​ឆ្នាំ ២០២០ ឯ​ណោះ៕