photo of Andres Iniesta
Andres Iniesta បានចុះហត្ថលេខាក្នុងកុងត្រាដែលមានរយៈពេល២ឆ្នាំជាមួយ Vissel Kobe

វីរបុរស​របស់​ក្លឹប Barcelona កីឡាករ Andres Iniesta បានរកឃើញទ្រនំថ្មីហើយ ក្រោយពីសម្រេចចិត្តចូលរួមក្រុម Vissel Kobe របស់ប្រទេសជប៉ុន។ កីឡាករ  Andres Iniesta បាន​និយាយ​ថា គេ​បាន​ច្រាន​ចោល​សំណើ​ពី​ក្លឹប​ជា​ច្រើន ដោយ​សម្រេច​ចូលរួម​ជាមួយ Vissel Kobe ព្រោះ​ ក្លឹប​នេះ​ជឿជាក់​នឹង​មាន​ទំនុក​ចិត្ត​លើ​គេ។

កីឡាករ​វ័យ​៣៤​ឆ្នាំ​បាន​ផ្លាស់​មក​ក្លឹប​ក្នុង​លីគ​កំពូល​របស់​ជប៉ុន​មួយ​នេះ​ជា​ផ្លូវការ​កាល​ពី​ម្សិលមិញ ក្រោយ​ចំណាយ​ពេល​២២​ឆ្នាំ​ជាមួយ Barca។ បើ​ការ​ឲ្យ​ដឹង​ពី ESPN ជម្រើស​ជាតិ​អេស្ប៉ាញ​ដែល​មាន​ឈ្មោះ​ទៅ​រុស្សី​រូប​នេះ​ បាន​ចុះ​កុងត្រា​ជាមួយ Vissel Kobe ៣ឆ្នាំ​ រួម​ទាំង​ទទួល​បាន​ថ្លៃ​នឿយហត់​៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

តារាឆ្នើមអេស្ប៉ាញវ័យ៣៤ឆ្នាំរូបនេះនិយាយថា៖ “ខ្ញុំមានសំណើជាច្រើន ក្លិបដទៃជាច្រើនបានបង្ហាញចំណាប់អារម្មណ៍លើខ្ញុំ។ ខ្ញុំបានជ្រើសយក Vissel Kobe ពីព្រោះក្លិបនេះមានគម្រោងដ៏គួរឱ្យចាប់អារម្មណ៍។ មានការជឿជាក់និងទំនុកចិត្តយ៉ាងខ្លាំងលើខ្ញុំក្នុងភាពជាមនុស្សម្នាក់និងជាកីឡាករម្នាក់។ នេះជាហេតុផលធំមួយ”។

photo of Andres Iniesta
Andres Iniesta បានចុះហត្ថលេខាក្នុងកុងត្រាដែលមានរយៈពេល២ឆ្នាំជាមួយ Vissel Kobe

ដោយឡែក ស្ថាបនិកក្រុមហ៊ុន Rakuten និងជាម្ចាស់ក្លិប Vissel Kobe លោក Hiroshi Mikitani និយាយថា៖ “ខ្ញុំមានសេចក្ដីសោមនស្សដើម្បីប្រកាសថា Andres Iniesta នឹងលេងឱ្យ Vissel Kobe បន្ទាប់ពីមានអាជីពជាប្រវត្តិសាស្ត្រនៅ Barcelona។ Iniesta ជាកីឡាករលំដាប់កំពូលរបស់ពិភពលោក។ ខ្ញុំមានទំនុកចិត្តថាទស្សនៈវិទ្យា, ភាពជាអ្នកដឹកនាំ និង DNA របស់ Iniesta នឹងជាការជំរុញទឹកចិត្តដ៏អស្ចារ្យមិនត្រឹមតែសម្រាប់ Vissel Kobe ប៉ុណ្ណោះទេ តែសម្រាប់សង្គមបាល់ទាត់ជប៉ុនទាំងមូល។ Andres Iniesta នឹងមិនត្រឹមតែជួយពង្រឹងការលេងរបស់ក្រុមប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍនៃកីឡាករជំនាន់ក្រោយផងដែរតាមរយៈការដាក់បញ្ចូលរូបមន្តរបស់ Iniesta ក្នុងថ្នាលយុវជន។ យើងជឿជាក់ថាការសម្រេចចិត្តរបស់គាត់ក្នុងការមកជប៉ុន នឹងមានឥទ្ធិពលខ្លាំងមិនត្រឹមតែលើ Vissel Kobe ទេ តែលើបាល់ទាត់ក្នុងប្រទេសជប៉ុននិងទ្វីបអាស៊ី។ Iniesta នឹងលើកមុខមាត់បាល់ទាត់ជប៉ុនទៅកាន់សកលលក”។

Iniesta បានបញ្ចប់ការរួមរស់២២ឆ្នាំជាមួយ Barcelona ក្រោយចប់រដូវកាល២០១៧-១៨ និងបានលើកពានធំៗចំនួន២២ដង។ Iniesta លេងឱ្យ Barcelona សរុប៦៧៤ប្រកួតក្នុងក្រុមធំ បន្ទាប់ពីចូលហាត់នៅថ្នាលរបស់ក្លិបនេះក្នុងវ័យ១២ឆ្នាំ៕

 

Andres Iniesta
Andres Iniesta បានចុះហត្ថលេខាក្នុងកុងត្រាដែលមានរយៈពេល២ឆ្នាំជាមួយ Vissel Kobe