មាន់ថ្មី Real Madrid កីឡាករ Antonio Rudiger ថា គេមានក្តីសុបិន្ត ចង់ចាប់ដៃគូ ជាមួយខ្លាចាស់ Pepe។

Antonio Rudiger
Antonio Rudiger

ជាការពិតណាស់ Rudiger ទើបតែប្រកាសក្លាយជា កីឡាករ Real Madrid ជាផ្លូវការថ្មីៗនេះ បន្ទាប់ពីចំណាយពេលអស់ ៥ឆ្នាំ ជាមួយ Chelsea។ Rudiger បានរួមចំណែកជួយឲ្យក្លិបតោខៀវ ឈ្នះពាន UCL,​​ Europa,​ FA Cup,​ និង UEFA Super Cup ផងដែរ។​

គួរបញ្ចាក់ផងដែរថា Rudiger បានចុះកុងត្រារយៈពេល ៤ឆ្នាំ ជាមួយ Real Madrid ដោយគ្មានតម្លៃខ្លួន នោះទេ។

Rudiger បាននិយាយថា៖ “ប្រសិនជាខ្ញុំអាចជ្រើសយក ខ្សែការពារម្នាក់ក្នុងប្រវិត្តសាស្រ្តបាល់ទាត់ មកចាប់ដៃគូ ខ្ញុំនឹងជ្រើសយក Pepe”៕