photo of Arda Turan
Arda Turan of Barcelona

កីឡាករ Arda Turan នឹងចាកចេញពីក្លឹប Barcelona នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ហើយទិសដៅដែរគាត់ទៅគឺក្លឹប Besiktas ។

រូបគាត់បន្ទាប់ពីត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹប Galatasaray និង Arsenal តែគាត់ហាក់បីដូចជាត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្លឹបទួរគីទៅវិញ ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ទួរគី គាត់អាចនឹងចុះហត្ថលេខាលើកិច្ចសន្យាមួយនៅថ្ងៃបន្ទាប់ ។

ដោយសារតែរូបគេមិនបានបង្ហាញខ្លួនសម្រាប់ក្រុម Barcelona នោះ Turan នឹងអាចលេងឱ្យក្រុម Besiktas នៅក្នុងក្របខ័ណ្ឌ Champions League នៅពេលដែលពួកគេជួប Bayern Munich នៅវគ្គ 16 ក្រុមចុងក្រោយ ។

លោក Senol Gunes ដែលជាគ្រូបង្វឹករបស់ក្រុមបានរាយការណ៍ថា ក្លឹបបានយល់ព្រមរួចរាល់ហើយសម្រាប់ក្លឹបដើម្បីចុះហត្ថលេខាលើអតីតកីឡាករ Atletico Madrid ។

ប្រភពពី៖ marca