តាមបណ្តាញផ្សព្វផ្សាយក្នុងព្រឹកនេះ ថ្នាក់ដឹកនាំក្លិបកាំភ្លើងធំ Arsenal សមាជិកលីគកំពូលអង់គ្លេស បានធ្វើការបើកអង្គប្រជុំបន្ទាន់ពិសេសមួយជាមួយបណ្តាលក្រុមហ៊ុនដៃគូឧបត្ថម្ភផងដែរ ដោយសិក្សាលើបញ្ហានៃការ​បញ្ចេញមតិលើបណ្តាញសង្គមគណនីផ្ទាល់ខ្លួនរបស់កីឡាករ Mohamed Elneny ពាក់ព័ន្ធជម្លោះរវាង​អុីស្រាអែល-ប៉ាឡេស្ទីន​​។

Mohamed Elneny
Mohamed Elneny

នាពេលកន្លងទៅថ្មីៗ នេះ ខ្សែបម្រើការពារសញ្ជាតិអេហ្ស៊ីបខាងលើបានបង្ហោះសារគាំទ្រមួយរបស់ខ្លួន ដោយប្រកាន់​ជំហរ​ខាង​ប្រទេសប៉ាឡេស្ទីន លើបញ្ហាបាញ់បោះរវាងប្រទេសមួយនេះតទល់នឹងប្រទេសអុីស្រាអែល។ 

Mohamed Elneny
Mohamed Elneny

៉បេះដូងខ្ញុំ និងចិត្តខ្ញុំ ព្រមទាំងការគាំទ្ររបស់ខ្ញុំសម្រាប់ប្រទេសប៉ាឡេស្ទីន  ៉ នេះជាសារខ្លីលើកឡើងលើបណ្តាញ​សង្គម Twitter គណនីផ្ទាល់ខ្លួនរបស់កីឡាករ Mohamed Elneny ។ 

Mohamed Elneny
Mohamed Elneny

តាមរយៈការបញ្ចេញមតិខាងលើនេះ បានបណ្តាលឲ្យក្រុមហ៊ុនដៃគូឧបត្ថម្ភក្លិប Arsenal បានប្រមូលផ្តុំគ្នាចោទជា​ចំណោត ពោលដោយអាចនឹងឈានដល់ការដកកិច្ចសន្យាជាដើមផងដែរ ដោយពួកគេបានលើកឡើងថា​ជាក្រុមហ៊ុន​ពាណិជ្ជកម្ម ជាជាងការលូកដៃពាក់ព័ន្ធ ឬពាក់ព័ន្ធប្រយោលលើបញ្ហានយោបាយអន្តរជាតិ។ ជាពិសេសទៀតសោត! បញ្ហាទាំងនេះត្រូវបានចាត់ទុកថាជាការរើសអើង ឬប្រកាន់ពូជសាសន៍ផងដែរ។ 

Mohamed Elneny
Mohamed Elneny

តាមប្រភពពីសារព័ត៌មាន Sky Sport ចុងក្រោយបានបង្ហាញថា Arsenal នឹងត្រៀមធ្វើការពន្យល់ទៅកាន់​កីឡាករ​វ័យ ២៨ ឆ្នាំខាងលើ ព្រមទាំងអាចឈានដល់ការពិន័យសមរម្យណាមួយ។ 

Mohamed Elneny
Mohamed Elneny

គួរឲ្យដឹងផងថា នេះមិនមែនជារឿងថ្មីឡើយសម្រាប់ក្លិបនៅទីក្រុងឡុងដ៍នេះ ខណៈកន្លងមកកីឡាករល្បីឈ្មោះ Mesut Ozil ដោយសារបញ្ហានយោបាយអន្តរជាតិ ក៏ត្រូវបានក្លិបបិទមិនឲ្យចូលរួមប្រកួតរហូតដល់ចាកចេញ​ពីក្លិប​៕