Ashley Cole បានចូលរួមជាមួយអតីតមិត្តរួមក្រុម Frank Lampard នៅក្នុងក្រុមការងារគ្រូបង្វឹករបស់ Chelsea ដែលគាត់នឹងធ្វើការជាមួយ ក្រុមយុវជនថ្នាលអាយុក្រោម១៥ឆ្នាំ។

Ashley Cole
Ashley Cole

Cole បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អាជីពនៅខែកញ្ញា ក្នុងវ័យ៣៨ឆ្នាំ បន្ទាប់ពីទទួលបានជោគជ័យក្នុងអាជីពលេងរយៈពេល ២០ឆ្នាំ។

ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ៣សម័យកាលរូបនេះបានដើរតួនៅក្នុងសាលាយុវជនរបស់ Chelsea ក្នុងនាមជាគ្រូបង្វឹក U15s ហើយរូបគេនឹងសម្លឹងរកការនាំយកយុវជនបន្ទាប់ទៀតទៅក្រុមធំរបស់ Lampard។

photo of Ashley Cole
Ashley Cole

នៅក្នុងបទសម្ភាសន៍លើកដំបូងចាប់តាំងពីទទួលយកតួនាទីនេះលោក Cole បាននិយាយថា “អ្នកត្រូវតែជាកីឡាករកំពូលម្នាក់ពេលលេងឲ្យ Chelsea។ ដូច្នេះចង់ឲ្យអតីតកីឡាករកំពូលៗទាំងនោះមានឥទ្ធិពល និងព្យាយាមជួយក្មេងជំនាន់ក្រោយអោយមានការអភិវឌ្ឍ និងក្លាយជាកីឡាករឆ្នើម”។

Cole បានចំណាយពេលភាគច្រើននៃអាជីពរបស់គាត់នៅ Arsenal និង Chelsea មុនពេលបញ្ចប់ការលេង LA Galaxy, Roma និង Derby County។

photo of Ashley Cole
Ashley Cole

Cole បានបន្ថែមទៀតថា “មនុស្សគ្រប់គ្នាសុទ្ធតែមានទស្សនវិជ្ជារៀងៗខ្លួន ប៉ុន្តែអ្នកក៏ត្រូវប្រកាន់យកគំនិតដែលអ្នកចូលចិត្តពីគ្រូបង្វឹកផ្សេងៗដែរ។ រឿងដំបូងដែលខ្ញុំបានរៀនលើផ្លាកបង្វឹករបស់ខ្ញុំគឺថាគ្រូបង្វឹកទាំងអស់សុទ្ធតែជាចោរ”៕