កីឡាករ Barcelona ២រូបអាចនឹងប្រឈមមុខខ្ពស់ក្នុងការចាកចេញពីក្លឹប មុនរដូវកាលថ្មីចាប់ផ្ដើម

Barcelona ត្រូវការកន្លែងទំនេរនៅតំបន់បម្រើសំរាប់រដូវកាលថ្មីនេះ ហើយ Ivan Rakitic និង Arturo Vidal សុទ្ធតែពិបាកក្នុងការរក្សាតំណែងរបស់ខ្លួន សំរាប់ជម្រើសដំបូងរបស់ក្រុម ហើយប្រឈមនឹងចាកចេញ។
ទោះបីជាក្លឹបកាតាឡាន់ទើបតែបានចុះហត្ថលេខាទិញយក ខ្សែបម្រើ Frenkie de Jong តែម្នាក់នៅក្នុងរដូវក្ដៅនេះក្ដី ប៉ុន្ដែបច្ចុប្បន្នកីឡាករនៅតំបន់បម្រើមានរហូតដល់ ៩រូប។

ថ្វិដ្បិតតែគ្រូបង្វឹក Ernesto Valverde យល់ច្បាស់ពីសមត្ថភាពរបស់កីឡាករទាំងពីររូបនេះក៏ពិតមែន ប៉ុន្ដែគាត់យល់ច្បាស់ថា យ៉ាងហោចណាស់ក៏មានម្នាក់ក្នុងចំណោមពួកគេ ដែលអាចនឹងចាកចេញ មុនពេលរដូវកាលថ្មីចាប់ផ្ដើម ដើម្បីបានលុយបន្ថែមផ្សែផ្សំទិញ Neymar។

បច្ចុប្បន្ន Vidal កំពុងស្ថិតនៅក្នុងជម្រើសដែលគ្រូបង្វឹក Antonio Conte របស់ Inter Milan ចង់បាន បើសិនជាក្លឹបលក់ខ្សែបម្រើ Radja Nainggolan ចេញ ខណៈដែល Rakitic គ្មានបំណងចង់ចាកចេញពីទឹកដី Camp Nou ឡើយ៕