កីឡាករ Ceballos មានការសោកស្តាយចំពោះការជ្រើសរើសយកក្លឹប Real Madrid
របាយការណ៍ដែលលេចចេញពីប្រទេសអេស្ប៉ាញ បានអះអាងថាតារាបាល់ទាត់ក្លឹប Real Madrid បានធ្លាក់ចុះជាមួយនឹងអ្នកចាត់ការទូទៅរបស់ក្លឹបលោក Zinedine Zidane ។

យោងតាមការបោះពុម្ពផ្សាយជាភាសាអេស្ប៉ាញសារព័ត៌មាន Diario Gol អះអាងថាកីឡាករ Dani Ceballos មានការខកចិត្តជាមួយនឹងអ្នកចាត់ការរបស់គាត់ដោយសារតែខ្វះពេលវេលាក្នុងការបង្ហាញខ្លួនជាមួយក្លឹប ។
ជាការពិតណាស់គេជឿជាក់ថា ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ សោកស្តាយចំពោះការជ្រើសរើសយកក្លឹប Los Blancos ពីក្លឹប FC Barcelona ក្នុងការផ្លាស់ប្តូរចុងក្រោយរបស់គាត់ បន្ទាប់ពីគាត់មិនបានទទួលការធានាពីការលេងរបស់ក្លឹប ។
កីឡាករវ័យ 21 ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន 13 ដងនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លឹប Real ក្នុងរដូវកាលនេះ ។ ក្លឹបកាំភ្លើងធំ Arsenal, Liverpool, Roma, Inter Milan, Tottenham Hotspur គឺជាក្លឹបមួយចំនួន ដែលគេជឿថាមានចំណាប់អារម្មណ៍ទៅលើខ្សែបម្រើរូបនេះ។

ប្រភពពី៖ soccerladuma