photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

មុនពេលចាប់ផ្តើមរដូវកាលនេះ ត្រូវបានគេជឿជាក់ថា Ronaldo មិនសប្បាយចិត្តនឹងជីវិតនៅក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពីមានការចោទប្រកាន់ពីការក្លែងបន្លំពន្ធ​បានកើនឡើងដល់គាត់កាលពីដើមឆ្នាំនេះ ។

កីឡាករសញ្ចាតិ ព័រទុយហ្គាល់ រូបនេះ ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តជាមួយនឹងការខ្វះខាតនៃការគាំទ្ររបស់លោកនៅ Real Madrid ។

Ronaldo ត្រូវបានគេនិយាយថា កំពុងស្វែងរកវិធីមួយចេញពីក្លឹប Los Blancos ក្នុងករណីរបស់គាត់ ខណៈពេលដែលគាត់មានការខកចិត្ត ចំពោះការលក់ខ្សែប្រយុទ្ធ Alvaro Morata ឲ្យទៅចូលរួមជាមួយ Chelsea កាលពីខែសីហា ។

បើទោះបីបញ្ហាទាំងនេះបានកើតឡើងកាលពីប៉ុន្មានខែមុនក៏ដោយ ក៏អ្នកយកព័ត៌មានកីឡាបាល់ទាត់អេក្វាឌ័រ Aguirre នៅតែជឿជាក់ថា Ronaldo នឹងចាកចេញពី Real Madrid ។

គាត់បានប្រាប់ El Chiringuto TV ថ្ងៃនេះថា  Cristiano នៅតែចង់ចាកចេញពីក្រុម Real Madrid ។ ថ្មីៗនេះ Ronaldo បានទទួលពានរង្វាន់ Ballon d’Or ទី 5 ដោយបានឃើញរូបគេស្មើជាមួយ Lionel Messi របស់ FC Barcelona ។

ប្រភពពី៖ soccerladuma