កីឡាករ Daniel Zsori បានឈ្នះពានរង្វាន់គ្រាប់ស៊ុតល្អដាច់គេប្រចាំ FIFA Puskas Award 2019

កីឡាករឆ្នេីម Daniel Zsori បានឈ្នះពានរង្វាន់គ្រាប់ស៊ុតល្អដាច់គេប្រចាំ FIFA Puskas Award 2019 កាលពីយប់មិញនេះដែលបានយកឈ្នះគ្រាប់ស៊ុតល្អរបស់កីឡាករ Lionel Messi និងកីឡាករ Juan Fernando Quintero ដែលការ ប្រគល់ពាននេះ ត្រូវបានធ្វើឡើងនៅរាត្រីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នាទីក្រុងមីឡេន ប្រទេសអ៊ីតាលី។
សម្រាប់ម្ចាស់ពានរង្វាន់គ្រាប់បាល់ស៊ុតល្អដាច់គេប្រចាំឆ្នាំ២០១៩ របស់ FIFA ក្នុងរដូវកាលនេះបានទៅលើ កីឡាករខ្សែប្រយុទ្ធ Daniel Zsori សញ្ជាតិរ៉ូម៉ានី ដែលមានវ័យទើបតែ ១៨ឆ្នាំលេងឲ្យក្រុម Debrecen ក្នុងប្រទេសហុងគ្រី ខណៈបច្ចុប្បន្នរូបគេបានផ្ទេរទៅកាន់ក្លឹប Fehervar។
១គ្រាប់របស់ Daniel ដែលឈានដល់ការឈ្នះពាន FIFA Puskas Award 2019 បានកើតចេញពីការព្យាយាម ទាត់បកក្រោយ (ហ្ស៊ីហ្សូ) ចូលទីបានយ៉ាងល្អនៅនាទីចុងម៉ោង ក្នុងជំនួប ២-១ ទល់នឹងក្រុម Ferencvaros ហើយជាគ្រាប់បាល់ទី ១របស់គេក្នុងចំណោម ១៥ប្រកួតជាក្រុម Debrecen នារដូវកាលឆ្នាំ២០១៨-២០១៩ ដែលស្ថិតក្នុងលីគនៃប្រទេសហុងគ្រី៕