photo of David Silva
កីឡាករ David Silva ត្រូវបានតែងតាំងប្រធានក្រុមថ្មីរបស់ Man City

កីឡាករ David Silva ត្រូវបានតែងតាំងជាប្រធានក្រុមថ្មីរបស់ក្លឹប Manchester City សម្រាប់ត្រៀមរដូវកាលថ្មី នៅពេលខាងមុខនេះ ។

ជាក់ស្តែងកីឡាករវ័យ ៣៣ ឆ្នាំរូបនេះស្ថិតក្នុងរដូវកាលទី ១០ និងជារដូវកាលចុងក្រោយរបស់គេនៅឯទឹកដី Etihad ហើយត្រូវបានផ្តល់កិត្តិយសក្នុងនាមជាប្រធានក្រុមថ្មី ។

គួរបញ្ជាក់ថាខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញខ្លួនសរុបចំនួន ៣៩៦ ប្រកួត សម្រាប់ក្រុម City ចាប់តាំងពីការផ្លាស់ប្តូរមកនៅក្នុងអំឡុងឆ្នាំ ២០១០ ដោយឈ្នះពានរង្វាន់ Premier League ចំនួនបួនដង ប៉ុន្តែសម្រាប់រដូវកាល ២០១៩-២០ នេះ ប្រហែលជារដូវកាលចុងក្រោយរបស់គេ ៕