photo of Dembele May be back for Barcelona
Dembele May be back for Barcelona

ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្រុម Barcelona អាចនឹងមានវត្តមានសម្រាប់ក្លឹប El Clasico ប្រឆាំងនឹងក្រុម Real Madrid នៅខែធ្នូបន្ទាប់ពីកីឡាករបារាំងរូបនេះត្រូវបានគេបញ្ឈប់កាលពីខែកញ្ញាជាមួយនឹងបញ្ហារបួស។

កីឡាករវ័យ 20 ឆ្នាំរូបនេះបានមកដល់ក្លឹបយក្សអេស្ប៉ាញនៅរដូវក្តៅនេះមកពីក្លិប Borussia Dortmund ប៉ុន្តែបានទទួលរងរបួសសរសៃពួរគន្លាក់ជើងនៅក្នុងការប្រកួតលីកជាលើកទី 2 របស់គេសម្រាប់ក្លឹបជាមួយនឹងក្រុម Getafe ។

Dembele ត្រូវវះកាត់បន្ទាប់ពីរងរបួសហើយត្រូវបានគេឲ្យសម្រាកព្យាបាលរយៈពេលជាង 3 ខែ។ សម្រាប់គាត់ដែលត្រូវបានគេរំពឹងថានឹងត្រលប់ទៅក្លឹបវិញនៅក្នុងខែមករាប៉ុន្តែទោះជាយ៉ាងណាក្លឹបអេស្ប៉ាញបានអះអាងថាកីឡាកររូបនេះអាចវិលត្រលប់មកវិញក្នុងពេលធ្វើដំណើរទៅកាន់កីឡាដ្ធាន Bernabeu ។ ក្នុងការប៉ះគ្នានេះធ្វើឡើងនៅថ្ងៃមុនបុណ្យណូអែលនៅថ្ងៃទី 23 ខែធ្នូ។

បច្ចុប្បន្នក្រុម Barcelona ស្ថិតនៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga ដោយមាន 4 ពិន្ទុលើក្រុម Valencia ។