ខ្សែប្រយុទ្ធក្លិប Liverpool កីឡាករ Divock Origi នឹងចាកចេញពីកីឡដ្ឋាន Anfield Stadium ផ្លាស់ទៅកាន់ AC Milan ក្រោយបញ្ចប់រដូវកាលនេះ។

Divock Origi
Divock Origi

ជាការពិតណាស់ Origi ដែលបច្ចុប្បន្នមានវ័យ២៧ឆ្នាំ បានចូលរួមជាមួយ Liverpool តាំងពីឆ្នាំ២០១៤ ដោយរូបគេធ្លាប់បង្ហាញខ្លួនបាន១០៧ប្រកួត រកបាន២២គ្រាប់ ប៉ុន្តែដោយសារតែការមកដល់របស់ខ្សែប្រយុទ្ធក្នុងប្រអប់សំខាន់ៗដូចជា Roberto Firmino, Diogo Jota និង Takumi Minamino ជាដើមធ្វើឲ្យការបង្ហាញខ្លួននៅលើទីលានរបស់គេទទួលបានស្តួចស្តើងខ្លាំងមែនទែន។

ហេតុនេះហើយទើបរូបគេសម្រេចចិត្តថានឹងចាកចេញពី Liverpool ក្រោយបញ្ចប់រដូវកាលនេះដើម្បីផ្លាស់ទៅកាន់ AC Milan ខណៈ រូបគេកំពុងរង់ចាំការហោះទៅធ្វើតេស្តសុខភាព និង ចុះកិច្ចសន្យា នៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ៕