photo of Michael Keane has been drafted into the England squad
Michael Keane has been drafted into the England squad

កីឡាករ Michael Keane ត្រៀមចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស់ដើម្បីជំនួសកីឡាករ Dele Alli ដែលត្រូវបានរងរបួស សម្រាប់ការប្រកួតមិត្តភាពជាមួយ Germany និង Brazil។

ខ្សែការពាររបស់ Everton ជំនួសខ្សែបម្រើ Dele Alli ដែលខកខានការទទួលជ័យជម្នះរបស់ក្រុម Tottenham ទៅលើ Crystal Palace ដោយសារបញ្ហារបួសសរសៃពួរ ។

Michael Keane បានវិលត្រឡប់ពីការរងរបួសជើងទៅលេងនៅក្នុងការប្រកួត ដ៏ស្វិតស្វាញ 3-2 លើក្រុម Watford កាលពីថ្ងៃពុធ ។

មានតែក្រុម West Ham ដែលមានបញ្ហារបួស 23 លើក ចំណែកក្រុម Everton មានត្រឹម 22 លើកប៉ុណ្ណោះ នៅរដូវកាលនេះ។

កីឡាករ Michael Keane វ័យ 24 ឆ្នាំបានឈ្នះពានចំនួនបួននៅអង់គ្លេសហើយបានបង្ហាញខ្លួនជាលើកដំបូងប្រឆាំងនឹងជើងឯកពិភពលោកកាលពីថ្ងៃទី 22 ខែមីនាឆ្នាំនេះ។

រូបគេនិងក្រុមដទៃទៀតនៃក្រុម England  ត្រូវបានកំណត់ដើម្បីអោយហ្វឹកហាត់នៅស្តាត st george នៅថ្ងៃនេះ។

ប្រភពពី៖ thesun