លោក Vichai Srivaddhanaprabha ដែរជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតលំដាប់ទី5 របស់ប្រទេសថៃ និងជាម្ចាស់ក្លឹបបាល់ទាត់ Leicester City ដែរលេងនៅលីគកំពូលរបស់អង់គ្លេសត្រូវបានបញ្ជាក់ជាផ្លូវការហើយថាបានស្លាប់ក្នុងវ័យ 60ឆ្នាំដោយគ្រោះធ្លាក់ឧទ្ធម្ភាគចក្រក្រោយពីប្រកួត Leicester City ជាមួយ West Ham United ចប់។

កីឡាករ Leicester ទាំងអស់ មកចូលរួមរំលែកទុក្ខដល់ម្ចាស់ក្លឹប
កីឡាករ Leicester ទាំងអស់ មកចូលរួមរំលែកទុក្ខដល់ម្ចាស់ក្លឹប

សម្រាប់ថ្ងៃនេះដែរ ក្រុម​កីឡាករ​​និង​បុគ្គលិក​របស់​ក្លឹប Leicester City ទាំងអស់និងក្រុមគ្រួសាររបស់លោក Vichai Srivaddhanaprabha ដែលជាម្ចាស់ក្លឹប បានមកធ្វើពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ទាំង 5នាក់រូមគ្នានៅចំកណ្ដាលនៃកីឡដ្ឋាន King Power ក្រោយពីមានឧបទេវហេតុដ៏អាក្រក់បានកើតឡើង។

ពិតណាស់អ្នកមានលំដាប់ទី5 នៅប្រទេសថៃលោក Vichai Srivaddhanaprabha បានទិញក្លឹប Leicester City  កាលពីឆ្នាំ​2010។ និង​បាន​ជួយឱ្យ​ក្លឹប​មួយ​នេះ​ឈ្នះ  Premier League កាល​ពី​រដូវ​កាល​2015-16 ទៀតផង៕ ​​​

ប្រភព៖ telegraph