ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain កីឡាករ Lionel Messi បានប្រាប់ថា ទម្លាប់របស់គាត់រាល់ការប្រកួតគឺគាត់មិនចូលចិត្តទៅសុំប្តូរអាវជាមួយកីឡាករណាម្នាក់ឡើយប៉ុន្តែនៅក្នុងអាជីពរបស់គាត់មានតែមួយលើកប៉ុណ្ណោះ ដែលគាត់បានសុំអាវរបស់គេមុន ម្នាក់នោះគឺវីរបុរស Zinedine Zidane។

Lionel Messi
Lionel Messi

គួរបញ្ជាក់ថា អតីតជើងចាស់របស់ក្រុម Real Madrid និងជម្រើសជាតិបារាំងលោក Zidane បច្ចុប្បន្នគឺបានចូលនិវត្តន៍ពីបាល់ទាត់ក្នុងនាមជាកីឡាករហើយដោយឥឡូវនេះលោកក៏កំពុងទំនេរពីកាងារ ក្រោយពេលលោកបានសម្រេចចិត្តលាលែងចេញពីតំណែងក្នុងនាមជាអ្នកចាត់ការរបស់ក្រុម អធិរាជស។

Messi បាននិយាយយ៉ាងដូច្នេះថា៖ “ញុំមិនដែលទៅសុំអាវកីឡាករណាម្នាក់ បន្ទាប់ពីចប់ការប្រកួតឡើយ។ វាជារឿងធម្មតាទេ ដែលជារឿយៗតែងតែមានកីឡាករដ៏ទៃមកសុំអាវខ្ញុំ ប៉ុន្តែនៅក្នុងអាជីពរបស់ខ្ញុំ ខ្ញុំធ្លាប់បានសុំអាវរបស់លោក Zidane ម្តងនោះហើយជាអាវតែមួយគត់ ដែលខ្ញុំប៉ងចង់បានបំផុត”៕