ក្លិបហង្សក្រហម Liverpool បានប្រកាសជាផ្លូវការថា ខ្សែការពារ Virgil van Dijk, Joe Gomez និង Joel Matip នឹងវិលត្រឡប់មកលេងលើទីលានវិញនៅការប្រកួតបើករដូវកាលថ្មីបន្ទាប់ពីពួកគេទាំងបីត្រូវរបួសញំញីនិងតម្រូវឲ្យសម្រាកព្យាបាលរយៈពេលវែង។

Virgil van Dijk, Joe Gomez និង Joel Matip
Virgil van Dijk, Joe Gomez និង Joel Matip

Van Dijk បានបាត់មុខពីទីលានតាំងពីខែតុលាឆ្នាំមុន ដោយសាររបួសធ្ងន់ក្នុងការប្រកួត Merseyside Derby ជាមួយ Everton ដែលធ្វើឲ្យគេអាក់ខានពេញមួយរដូវកាល ឯ Joe Gomez បានរងរបួសផ្នែកសរសៃកែងជើងតាំងពីខែមករា។

យ៉ាងណាមិញដំណឹងដ៏រីករាយនេះមានន័យថាកីឡាករទាំងបីនាក់នឹងអាចធ្វើដំណើរទៅប្រទេស អូទ្រីស ជាមួយលោកគ្រូបង្វឹក Jurgen Klopp ដោយមាន Mohamed Salah, Sadio Mane និង Ibrahima Konate ទៅជាមួយផងដែរ។

កីឡាករ Liverpool ទាំងអស់នឹងចំណាយពេលនៅឯជំរុំហ្វឹកហាត់មួយទៀតឯប្រទេសអូទ្រីស ដែលនៅជិតក្រុង Salzburg ហើយនិងមានគម្រោងទៅហ្វឹកហាត់នៅតំបន់ Tyrol ដែរ ប៉ុន្តែយោងតាមសារព័ត៌មាន Goal គឺក្លិបមិនទាន់ច្បាស់នៅឡើយទេដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ១៩៕