​ក្រុម​កីឡាករ Liverpool ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម Bonus ​ដល់​ទៅ​៤​លាន​ផោន ​ប្រសិន​បើ​ពួកគេ​អាច​លើក​ពាន​រង្វាន់ English Premier League ​បាន​។

photo of Liverpool ​
​ក្រុម​កីឡាករ Liverpool ​

​លោក Jurgen Klopp ត្រូវ​គេ​រំពឹង​ខ្ពស់​ថា នឹង​អាច​ជួយ Liverpool បំបែក​កំណត់ត្រា​លើក​ពាន Premier League ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ នៅ​ខែ​ក្រោយ បន្ទាប់​ពី​ដាច់​២២​ពិន្ទុ សម្រាប់​ការ​លេង​ទើប​២៥​ប្រកួត។

ចំពោះ​កីឡាករ​ដែល​បាន​ចូល​លេង​​នៅ Premier League រដូវ​កាល​នេះ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ទាំង​​​អស់​គ្នា។ សម្រាប់​ប្រាក់​ដែល​ពួក​គេ​ទទួល​បាន​អាស្រ័យ​លើ​ការ​បង្ហាញ​ខ្លួន​ប្រកួត​ មាន​ន័យ​ថា អ្នក​លេង​បាន​ច្រើន​បាន​លុយ​ច្រើន លេង​បាន​តិច​បាន​លុយ​តិច។
​អ្វី​ដែល​គួរ​ឱ្យ​ឆាប់​អារម្មណ៍​ថែម​ទៀត​នោះ ​ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​ក្រុម​កីឡាករ​ហង្ស​ក្រហម នឹង​ទទួល​បាន​ប្រាក់​បន្ថែម​ដល់​ទៅ​៤​លាន​ផោន ​ប្រសិន​បើ​ពួកគេ​អាច​លើក​ពាន​បាន។ ​ចំនួន​ប្រាក់ ​នឹង​គិត​តាម​អ្វី​ដែល​ក្រុម​ធ្វើ​បាន​ល្អ​បំផុត ព្រោះ​នេះ​ជា​ឆ្នាំ​ដំបូង​ក្រោយ​រយៈ​ពេល​៣០​ឆ្នាំ​ដែល​ក្រុម Liverpool ​ខកខាន​លើក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស៕
ក្រុម Liverpool ​វ៉ាដាច់​ពិន្ទុ​ក្រុម​លេខ​២ ​ដល់​ទៅ​២២​ពិន្ទុ​ទៅ​ហើយ ដូច្នេះ​ការ​ឈ្នះ​ពាន​រង្វាន់ Premier League ​របស់​ពួកគេ​ហាក់​ដូចជា​មើល​ឃើញ​ច្បាស់​រួច​ជា​ស្រេច។ អ្វី​ដែល​ក្រុម​នេះ​បន្ដ​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​ឈ្នះ​ការ​ប្រកួត​ដែល​នៅ​សល់​ទាំង​អស់ ​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ឈ្នះ​ពាន​មាស​តែ​ម្ដង។