photo of Paul Pogba
ខ្សែបម្រើឆ្នើម Paul Pogba

កីឡាករក្រុម Manchester United ជាច្រើន កំពុងបារម្ភខ្លាចខ្សែបម្រើឆ្នើម Paul Pogba ចាកចេញពីក្លឹបបិសាចក្រហម ព្រោះតែការសម្រេចចិត្តរបស់អ្នកចាត់ការ Ole Gunnar Solskjaer ដែលឲ្យ Marcus Rashford ជាកីឡាករសំខាន់សម្រាប់ស៊ុតបាល់ពិន័យ១១ម៉ែត្រវិញ។

 Ole Gunnar Solskjaer
អ្នកចាត់ការ Ole Gunnar Solskjaer

Pogba បានស៊ុតបាល់ពិន័យ១១ម៉ែត្រ មិនចូលដោយអ្នកចាំទី Rui Patricio របស់ក្រុម Wolves សង្គ្រោះបាន ធ្វើឲ្យ Man Utd បានត្រឹមស្មើ ១-១ នៅ Premier League កាលពីយប់ថ្ងៃចន្ទ។ ក្រោយចប់ការប្រកួត មានសេចក្តីរាយការណ៍ថា អ្នកចាត់ការ Ole បានសម្រេចចិត្តជ្រើសរើសឲ្យ Rashford ជាអ្នកស៊ុតវិញ នៅពេលក្រោយ។ បើតាម The Sun បានឲ្យដឹងថា ការសម្រេចនេះ អាចនឹងធ្វើឲ្យ Pogba ដែលកំពុងចង់ចេញពី Man Utd ផងនោះ អាចនឹងផ្ទេរទៅក្លឹបថ្មី ប៉ុន្តែមិត្តរួមក្រុមបិសាចក្រហមរបស់គេ មិនចង់ឲ្យកីឡាករវ័យ២៦ឆ្នាំ ចាកចេញនោះទេ៕

Marcus Rashford
Marcus Rashford