តារាបាល់ទាត់ក្លិប Real Madrid ម្នាក់ត្រូវបានគេរាយការណ៍ថា បានគំរាមចាកចេញពីក្លឹប Los Blancos ទៅលេងអោយ ម្ចាស់ជើងឯក Premier League គីក្លឹប Chelsea បើសិនការទាមទាររបស់គាត់មិនត្រូវបានធ្វើឡើងនៅក្នុងប៉ុន្មានខែខាងមុខនេះ ។

យោងតាមការចុះផ្សាយទស្សនាវដ្តី របស់អេស្ប៉ាញ Don Balon បានឱ្យដឹងថាកីឡាករ Marco Asensio បានប្រាប់ប្រធានក្លឹប Florentino Perez ថាគាត់នឹងផ្លាស់ទៅ Chelsea បើសិនជាគាត់មិនមានឱកាសបំភ្លឺនៅក្លឹប។

photo of Marco Asensio
Marco Asensio of Real Madrid

ខ្សែបម្រើប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីកង្វះនៃពេលវេលាលេងដែលគាត់ បានទទួលនៅក្រោមការគ្រប់គ្រងរបស់  Zinedine Zidane ។

Marco Asensio មានការចាប់ផ្តើមយ៉ាងល្អក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីចំនួនពីរ លើកក្នុងការឈ្នះពានរង្វាន់ Spanish Super Cup លើក្រុម FC Barcelona ប៉ុន្តែចាប់តាំងពីពេលនោះមកគាត់ត្រូវបានគេចាត់ទុកជាកីឡាករបម្រុងជាញឹកញាប់ ។

វាត្រូវបានគេជឿថាកីឡាករ សញ្ជាតិអេស្ប៉ាញរូបនេះ ចង់ភ្ជាប់ទំនាក់ទំនងជាមួយអតីតមិត្តរួមក្រុមរបស់គាត់កីឡាករ Alvaro Morata នៅ Chelsea និងអាចព្យាយាមជំរុញឱ្យរូបគេមានការ ផ្លាស់ប្តូរទៅកាន់ក្លឹប London ប្រសិនបើ Zidane មិនចាប់ផ្តើមជឿទុកចិត្តលើគាត់ទៀតទេ 

ប្រភពពី៖ soccerladuma