photo of Marouane Fellaini
Marouane Fellaini is wanted by PSG

យោងតាមរបាយការណ៍នៅបារាំង បានឱ្យដឹងថា កីឡាករ  Marouane Fellaini បានធ្វើការពិភាក្សាជាមួយនឹងក្លឹប Paris Saint-Germain ហើយបានទទួលសំណើរមួយដើម្បីចាកចេញពីក្រុម Manchester United នៅរដូវក្តៅក្រោយ ។

កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះមានរយៈពេលតិចជាងមួយឆ្នាំទៀតនៅលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ហើយរបាយការណ៍ដដែលបានអះអាងកាលពីខែមុនថា គាត់បានបដិសេធសំណើរនៃកិច្ចសន្យាថ្មីមួយជាមួយ Man United ។

បច្ចុប្បន្ន Le10 Sport បានរាយការណ៍ថាកីឡាករ Fellaini បានរៀបចំកិច្ចពិភាក្សាសម្ងាត់ជាមួយក្លឹប PSG ហើយថែមទាំងបានទទួលកិច្ចសន្យាមួយពីមេដឹកនាំ Ligue 1 ផងដែរ។

ខណៈដែលប្រាក់ខែរបស់កីឡាករសញ្ចាតិបែលហ្ស៊ិករូបនេះ មិនទាន់ត្រូវបានសម្រេចនៅឡើយនោះ របាយការណ៍បានអះអាងថា PSG បានជូនដំណឹងដល់ Fellaini ថាពួកគេនឹងផ្តល់ឱ្យរូបគេនូវកិច្ចសន្យារយៈពេល 4 ឆ្នាំ ។ ក្លឹប PSG ក៏ចង់ចុះហត្ថលេខាជាមួយ Fellaini ផងដែរដោយសារពួកគេអាចចុះហត្ថលេខាលើការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅខាងមុខនេះ ។

ប្រភពពី៖​ metro