photo of Ernesto Valverde
Ernesto Valverde coach of Barcelona

លោក Ernesto Valverde ជាគ្រូបង្វឹកក្រុម Barcelona​ ថា កីឡាករត្រូវអវត្តមានសម្រាប់កីឡាករ Javier Mascherano ក្នុងរយៈពេលបួនសប្ដាហ៍ខាងមុខដោយសារតែបញ្ហារបួសសរសៃពួរគន្លាក់ជើងដែលរូបគេបានរងអំឡុងការសម្រាកអន្តរជាតិ។

កីឡាករវ័យ 33 ឆ្នាំរូបនេះបានលេងពេញ 90 នាទីសម្រាប់ក្រុមអាហ្សង់ទីន ក្នុងការចាញ់ក្រុម Nigeria 4-2 នៅលើទឹកដីក្រុម Krasnodar កាលពីថ្ងៃអង្គារប៉ុន្ដែក្រោយពេលប្រកួតចប់គាត់មានអារម្មណ៍ដូចជាមិនស្រួលនៅជើងស្តាំរបស់គាត់។

ការស្កេនជាបន្តបន្ទាប់ដែលធ្វើឡើងដោយបុគ្គលិកពេទ្យរបស់ក្លឹប កាលពីថ្ងៃពុធបានបង្ហាញពីបញ្ហាជាមួយនឹងសរសៃពួររបស់គាត់ដែលនឹងធ្វើឱ្យ Mascherano អវត្តមានក្នុងការប្រកួតរហូតដល់ពាក់កណ្តាលខែធ្នូ ។

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះបានបង្ហាញខ្លួនក្នុង 6 ប្រកួតឱ្យក្លឹប Barcelona ក្នុងរដូវកាល La Liga ប៉ុន្តែត្រូវបានខកខានក្នុងការប្រកួតជាមួយ Leganes, Juventus, Valencia, Real Murcia, Celta Vigo, Sporting CP និង Villarreal ។

រូបគេនឹងវិលត្រឡប់មកលេង Clasico ជាលើកដំបូងនៅឆ្នាំ 2017/18 នៅពេលដែលក្លិបយក្ស Catalan មានការប្រកួតប៉ះម្ចាស់ជើងឯក Real Madrid នៅថ្ងៃទី 23 ខែធ្នូ។

Photo of javier mascherano
javier mascherano of FC Barcelona

ប្រភពពី៖ foxsports asia