កីឡាករ Mateo Kovacic ថា Mauro Icardi អាចជួយក្លឹប Real Madrid បាន
06 Dec 2017 - 14:19:35 SHARE

ខ្សែបម្រើកណ្តាលកីឡាករ Mateo Kovacic របស់ Real Madrid បានគិតថា Real Madrid អាចទិញកីឡាករ Mauro Icardi ដែលជាអតីតមិត្តរួមក្រុមរបស់គាត់នៅ Inter Milan ។
កីឡាករ Mauro Icardi ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់រដ្ឋធានីរបស់ អេស្ប៉ាញ ក្នុងរយៈពេលមួយសប្តាហ៍ ទោះបីជាក្លឹប Inter បានបដិសេធ ការចាប់អារម្មណ៍ពីខ្សែប្រយុទ្ធរបស់ពួកគេក៏ដោយ ។ ប៉ុន្តែ Kovacic គិតថា Icardi អាចជួយពួកគេបាន ។
Kovacic បាននិយាយកាលពីថ្ងៃអង្គារថា “ខ្ញុំបានលេងជាមួយ Icardi ពេលនៅ Inter គាត់ជាកីឡាករល្អម្នាក់ ដែលស៊ុតបញ្ចូលទីបានច្រើន។ ប៉ុន្តែយើងមានខ្សែប្រយុទ្ធដ៏ល្អបំផុតនៅលើពិភពលោកគឺ Karim Benzema ។ Icardi គឺជាកីឡាករល្អ និងអាចជួយយើងបានពិតប្រាកដ ប៉ុន្តែខ្ញុំមិននិយាយអំពីការចុះហត្ថលេខានោះទេ “។
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព