photo of Mesut Ozil
Mesut Ozil of Arsenal

កីឡាករ Mesut Ozil អាចធ្វើឱ្យមានអារម្មណ៍ភ្ញាក់ផ្អើលមួយ ដែលអាចធ្វើឱ្យរូបលោកវិលត្រលប់ទៅអតីតក្លឹប Real Madrid វិញដោយបង្ហាញថាគាត់មានទំនាក់ទំនងជាមួយ Zinedine Zidane ។

ខ្សែបម្រើកណ្តាល សញ្ជាតិអាឡឺម៉ង់រូបនេះ មិនមានកិច្ចសន្យានៅចុងបញ្ចប់នៃរដូវកាលនេះទេ ខណៈពេលដែលក្រុម Arsenal មានទំនុកចិត្តថាគាត់នឹងយល់ព្រមកិច្ចព្រមព្រៀងថ្មីមួយនៅក្លឹបនេះ ។

នៅក្នុងបទសម្ភាសន៍មួយជាមួយសារ​ព័ត៌មាន FootballMgzn កីឡាករវ័យ 29 ឆ្នាំរូបនេះបានបង្ហាញពីការគោរពរបស់គាត់ចំពោះកីឡាករបាល់ទាត់សញ្ចាតិបារាំងរូបគឺលោក Zidane ។

គាត់បាននិយាយថា  ” Zidane បានដឹកនាំការប្រកួតរបស់គាត់ ហើយបានធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ។ បច្ចេកទេសនិងការច្នៃប្រឌិតរបស់គាត់ គឺមានភាពបិុនប្រសព្វខ្លាំងណាស់ ។ ក្នុងនាមខ្ញុំជាកីឡាករម្នាក់ ខ្ញុំពិតជាចង់ធ្វើឲ្យដូចគាត់ណាស់ “។

photo of Zinedine Zidane
Zinedine Zidane of Real Madrid

ប្រភពពី៖ thesun