Photo of Yerry Mina
Yerry Mina of Barcelona

Yerry Mina បាន​ចុះ​កុងត្រា​ជាមួយ​ Barcelona ដែល​ទើប​ផ្លាស់​ពីក្លឹប Palmeiras នៅ​ប្រេស៊ីលក្នុង​តម្លៃ​ខ្លួន ១០,៥ លាន​ផោន ។

ខ្សែ​ការពារ​សញ្ជាតិ​កូឡុំប៊ី បាន​និយាយ​ថា Messi និង Suarez ​ជា​កំពូល​កីឡាករ​​បាន​​ដើរ​មក​ស្វាគមន៍​រូប​គេ​មុន ដោយ​មិន​ចាំ​ឲ្យ​កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​​នេះ ​ទៅ​ស្វាគមន៍​​កំពូល​កីឡាករ​ទាំង​២​នាក់​បាន​​មុន​ឡើយ ។

Photo of Messi and Suarez
Messi and Suarez of Barcelona

“ខ្ញុំ​នៅ​អង្គុយ​លើ​បង់ ហើយ​គាត់​ទាំង​២​នាក់ Messi និង Suarez បាន​ដើរ​សំដៅ​មក​ស្វាគមន៍​ខ្ញុំ នោះ​គឺ​ពិសេស​ខ្លាំង​បំផុត​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​គោរព​ពួកគាត់​ផង​ដែរ”។ Mina បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត ។

ប្រភពពី៖ mirror