តារាបាល់ទាត់របស់ក្លឹបហង្សក្រហម Liverpool លោក Mohamed Salah ត្រូវបានគេរាយការណ៍ថា កំពុងតែគិតពីការផ្ទេរទៅកាន់ក្លឹបយក្ស Real Madrid ។

photo of Mohamed Salah
Mohamed Salah​​ of Liverpool

Liverpool បាននាំកីឡាករ Mohamed Salah យកមកក្របខ័ណ្ឌ Premier League ពី Roma នៅរដូវកាល 2016/17 ហើយបច្ចុប្បន្នកំពុងតែរីកចម្រើនខ្លាំង ខណៈដែលបានស៊ុតបញ្ចូលទីបាន 21 គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន 27 ដងនៅគ្រប់ការប្រកួតទាំងអស់សម្រាប់យុទ្ធនាការនេះរបស់លោក Jurgen Klopp ។

បើយោងទៅតាមសារព័ត៌មាន Don Balon បានអោយដឺងថា ខ្សែប្រយុទ្ធសញ្ចាតិអេហ្ស៊ីបរូបនេះ បច្ចុប្បន្នចង់ចាកចេញទៅ Real Madrid ហើយបានណែនាំភ្នាក់ងាររបស់គាត់ឱ្យចុះកិច្ចព្រមព្រៀងមួយជាមួយក្លឹបនេះ ។ ប្រធានក្លឹប Real Madrid លោក Florentino Perez បានមើលឃើញថា Salah គឺជាការជំនួសកីឡាករ Gareth Bale ដែលបានជួបបញ្ហារបួសជាច្រើននៅប៉ុន្មានឆ្នាំថ្មីៗនេះ ។

ប្រភពពី៖​ soccerladuma