photo of Neymar
Neymar of PSG

Neymar របស់ក្រុម Paris Saint-Germain បានប្រតិកម្មខឹងសម្បាយ៉ាងខ្លាំងក្រោយពីត្រូវបានគេសួរអំពីការរំពឹងទុកទាក់ទងនឹងគាត់ជាមួយនឹងការវិលត្រឡប់ទៅកាន់ La Liga ជាមួយក្រុម Real Madrid ។

របាយការណ៍ថ្មីៗបានអះអាងថា កីឡាករប្រេស៊ីលមិនសប្បាយចិត្តនៅទីក្រុងប៉ារីស ហើយកំពុងសម្លឹងមើលការត្រលប់ទៅកាន់អេស្ប៉ាញជាមួយនិងអតីតគូប្រជែងរបស់ក្លិប Real Madrid ។

នៅរាត្រីថ្ងៃពុធ PSG បានទទួលជ័យជម្នះ 7-1 លើក្របខ័ណ្ឌ Champions League លើក្រុម Celtic ខណៈដែល Neymar បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ប៉ុន្តែបន្ទាប់ពីការប្រកួតនេះ ប្រព័ន្ធផ្សព្វផ្សាយមានការចាប់អារម្មណ៍នឹងមានការសួរអតីតតារាបាល់ទាត់របស់ក្លឹប Barca អំពីផែនការអនាគតរបស់គាត់។

ហើយ Neymar ហាក់ដូចជាមានភាពស្រពិចស្រពិលនៅពេលដែលពាក្យចចាមអារ៉ាមរបស់ក្លឹប Real Madrid បានកើតឡើងម្តងទៀតដែលបណ្តាលឱ្យកីឡាករវ័យ 25 ឆ្នាំនេះមានប្រតិកម្មយ៉ាងខឹង ។

លោកបាននិយាយមុនពេលចេញពីបន្ទប់សារព័ត៌មានថា “ដោយសារតែការចង់បានព៍ត័មានក្លែងក្លាយ តើអ្នកមិនមានអ្វីផ្សេងដើម្បីនិយាយទេរី?” ។

ហេតុអ្វីបានជា Neymar មានការខឹងយ៉ាងខ្លាំងចំពោះពាក្យចចាមអារ៉ាមទាំងនេះ? តើវាដោយសារ​ តែគាត់មិនសប្បាយចិត្តនៅ PSG មែនទេ ហើយមិនចូលចិត្តត្រូវបានគេរំលឹកអំពីវា? មានតែ​ពេលវេលា​ទេ​ដែល​អាចនឹង​ប្រាប់យើងបាន ។

ប្រភពពី៖foxsportsasia