កីឡាករ Neymar របស់ក្រុម PSG ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Real Madrid

ខ្សែបម្រើប្រយុទ្ធ Neymar របស់ក្រុម Paris Saint-Germain ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Real Madrid បើទោះបីជាគាត់មានទំនាក់ទំនងជាមួយក្លឹប FC Barcelona ក៏ដោយហើយអតីតតារាឆ្នើម Los Blancos រូបនេះជឿជាក់ថាវាអាចនឹងមានការផ្លាស់ប្ដូរ ។
អ្នកគាំទ្រជាច្រើនជឿជាក់ថាកីឡាករសញ្ចាតិ Brazil រូបនេះអាចនឹងចូលរួមជាមួយ Real Madrid នៅថ្ងៃណាមួយទោះបីជាយ៉ាងណាក៏ដោយវាហាក់ដូចជាមិនយូរប៉ុន្មានទេ កីឡាកររូបនេះចូលលេងជាមូយ PSG ទើបតែបានរយៈពេល 3 ខែមុនសម្រាប់ថ្លៃផ្ទេរកំណត់ត្រាពិភពលោក។
កីឡាករ Alvaro Morata ដែលបានចាកចេញពីក្លឹប Los Blancos កាលពីរដូវកាលមុនទៅ Chelsea លោកបានជឿជាក់ថាវានឹងមិនអាចទៅរួចឡើយសម្រាប់កីឡាករវ័យ 25 ឆ្នាំរូបនេះក្នុងការទៅលេងជាមួយ Real ដែរជាគូប្រជែងរបស់ក្លិប Barca ។
របាយការណ៍ថ្មីៗបានបញ្ជាក់ថាកីឡាករ Neymar អាចនឹងមានការសោកស្តាយក្នុងការចូលរួមជាមួយក្រុមយក្សរបស់បារាំងខណៈដែលគេបាននិយាយថាគាត់មិនមានទំនាក់ទំនងល្អជាមួយគ្រូបង្វឹក Unai Emery ។
ប្រភពពី៖ soccerladuma