នាមុននេះបន្តិចក្លិបអ្នកមានបុណ្យ FC Barcelona បានប្រកាសជាផ្លូវការថាខ្សែបម្រើ វ័យ ២០ ឆ្នាំ កីឡាករ Nico Gonzalez បាន យល់ព្រមកាន់ប៊ិចបន្តកុងត្រាថ្មី រយៈពេលវែងជាផ្លូវការពោល គឺ រហូតដល់ឆ្នាំ ២០២៦ ឯណោះ។

Nico Gonzalez
Nico Gonzalez

យោងតាមប្រភពដដែលបានបន្ថែមថាខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះនឹង ត្រូវដាក់ឱ្យ ក្លិប Valencia ខ្ចីជើងនៅរដូវកាល ២០២២-២០២៣ មួយរដូវកាលសិនហើយរូបគេនឹងត្រឡប់មកទឹកដី Camp Nou វិញ នៅរដូវកាល ២០២៣-២០២៤ ខាងមុខ៕