photo of Paulo Dybala
Paulo Dybala of Juventus

កីឡាករ Paulo Dybala បានសារភាពថាគាត់មិនអាចសន្យាថា គាត់នឹងនៅជាមួយ Juventus សម្រាប់អាជីពរបស់គាត់ក្រោយពីត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Manchester United ។

កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ បានឈ្នះពានរង្វាន់លីកនិងពូលពីរដងនៅក្នុងរដូវកាលជាប់ៗគ្នានៅក្នុងប្រទេសអ៊ីតាលី ហើយការសម្តែងរបស់គាត់បានធ្វើឱ្យមានការចាប់អារម្មណ៍ពីក្លិបកំពូលៗអឺរ៉ុបជាច្រើនរួមទាំងក្លឹប Man Utd និង Barcelona ។

របាយការណ៍បានអះអាងថា ក្រុមរបស់លោក Jose Mourinho កំពុងតែត្រៀមដេញថ្លៃជាទឹកប្រាក់ចំនួន 155 លានផោនសម្រាប់កីឡាករវ័យ 24 ឆ្នាំនៅរដូវក្តៅខាងមុខនេះ។ ហើយលោក Dybala មានការស្ទាក់ស្ទើរក្នុងការធ្វើជាអនាគតរបស់លោក ទៅកាន់ក្លឹបបច្ចុប្បន្នរបស់លោក។

Dybala បានប្រាប់ដល់កីឡាបាល់ទាត់បារាំង Pogba ថា “ខ្ញុំមិនអាចសន្យាថាខ្ញុំនឹងនៅជាមួយ Juventus ជារៀងរហូតឡើយ” ។

កីឡាករ Dybala ក៏បានសារភាពដែរថា លោកត្រូវបានប៉ះពាល់ដោយការសម្រេចចិត្តគ្រូបង្វឹករបស់ Juventus ក្នុងការលក់ Paul Pogba ទៅក្រុម Manchester United ។

អ្នកទាំងពីរនៅតែមានទំនាក់ទំនងធម្មតាហើយ Dybala បានផ្តល់យោបល់ថាគាត់នឹងស្វាគមន៍ឱកាសដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតីតមិត្តរួមក្រុម Juventus របស់គាត់។ កីឡាករ សញ្ចាតិអាហ្សង់ទីនរូបនេះបាននិយាយថា “ការចាកចេញរបស់ Pogba គឺជាការប៉ះទង្គិចដ៏លំបាកសម្រាប់ខ្ញុំ ។ គាត់គឺជាមិត្តល្អរបស់ខ្ញុំ ហើយយើងនៅតែស្ថិតក្នុងស្ថានភាពដ៏ល្អនៅលើទីលាន” ។

photo of Paulo Dybala
Paulo Dybala of Juventus

ប្រភពពី៖ metro