photo of Philippe Coutinho
Philippe Coutinho of Liverpool

កីឡាករ Philippe Coutinho ចង់បានការធានាពីក្រុមហង្សក្រហម Liverpool ថា គាត់នឹងត្រូវបានអនុញ្ញាតអោយចូលលេងនៅក្លឹប Barcelona នៅរដូវក្តៅខាងមុខនេះ ។

គ្រូបង្វឹករបស់ក្លឹប Liverpool លោក Jurgen Klopp បានច្រានចោលសំណើរចំនួនបីដង របស់កីឡាករសញ្ចាតិប្រេស៊ីលរូបនេះ ហើយនៅរដូវក្តៅចុងក្រោយនេះ មានការផ្តល់ជូនចុងក្រោយរបស់ក្លឹប Barca គឺ 114 លានផោន ។

ហើយជាមួយក្រុម Barcelona វិញបានរំពឹងថា នឹងត្រលប់មកវិញសម្រាប់កីឡាករ Coutinho នៅខែក្រោយនេះ Coutinho ចង់បានការធានាពី Liverpool ថាគាត់នឹងត្រូវបានអនុញ្ញាតអោយប្តូរទៅកាន់ប្រទេសអេស្ប៉ាញនៅពេលដែលរដូវក្តៅបានបើកខាងមុខនេះ ។

កិច្ចព្រមព្រៀងសម្របសម្រួលនោះនឹងអនុញ្ញាតឱ្យ Coutinho ផ្តោតការយកចិត្តទុកដាក់លើកីឡដ្ឋាន Anfield រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ហើយបន្ទាប់មកផ្លាស់ប្តូរទៅលេងនៅ La Liga ។

ប្រភពពី៖ mirror