photo of Raheem Sterling
Raheem Sterling of Manchester City

Raheem Sterling នឹងមិននៅលេងក្នុងក្របខ័ណ្ឌ Premier League ទេ ប្រហែលជាគាត់ចាកចេញពី Manchester City នៅថ្ងៃណាមួយហើយ ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បាននិយាយថាគាត់នឹងផ្លាស់ទៅនៅក្រៅប្រទេស ជាជាងផ្ទេរទៅកាន់ក្រុម Arsenal ប្រសិនបើគាត់ចាកចេញពីក្រុម Manchester City ។ ក្រុមកាំភ្លើងធំ Arsenal និងព្យាយាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Sterling នៅរដូវក្តៅនេះ ។

Sterling បាននិយាយថា “ខ្ញុំពិតជាសប្បាយរីករាយនៅឯ Man City នៅពេលនេះ ។ ប៉ុន្តែគ្មាននរណាម្នាក់ ដឹងពីអនាគតនៅថ្ងៃណាមួយនោះទេ វាពិតជាល្អណាស់ក្នុងការលេងនៅក្រៅប្រទេស” ។

“វានឹងក្លាយជាបទពិសោធដ៏អស្ចារ្យសម្រាប់ខ្ញុំ ។ ប្រទេស អេស្ប៉ាញ មានភាពទាក់ទាញ គ្រប់ទីកន្លែងនិងមានអាកាសធាតុល្អណាស់ ខ្ញុំមិនអាចនៅទីក្រុងឡុងដ៍បានទេ ។ ខ្ញុំមិនអាចនៅក្បែរមិត្តរបស់ខ្ញុំបានទេ” ។

ប្រភពពី៖ by433