កីឡាករ Real Madrid បីរូបអាចនឹងអវត្តមានពេលប៉ះ Sevilla យប់នេះ !
18 Jan 2020 - 18:59:28 SHARE
ក្រុម Real Madrid នឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Sevilla ក្នុងការប្រកួតពានរង្វាន់ La Liga សប្ដាហ៍ទី២០។

វានឹងក្លាយជាជំនួបតឹងតែងមួយនៅ La Liga ត្បិតអីក្រុម Sevilla កំពុងធ្វើបានល្អដូចនឹងក្រុម Real Madrid ដែរ។ ក្រុមភ្ញៀវមួយនេះឈរនៅចំណាត់ថ្នាក់លេខ៤ ចាញ់ក្រុម Real Madrid តែ៥ពិន្ទុប៉ុណ្ណោះ។ ខណៈដែលក្រុមរបស់លោក Zidane ក៏អវត្តមានកីឡាករសំខាន់ច្រើនដែរដូចជា Gareth Bale , Valverde និង Ramos ជាដើម។
អ្នកចាត់ការ Zidane បាននិយាយមុនការប្រកួតផងដែរថា៖ “វានឹងក្លាយជាប្រកួតពិបាកសម្រាប់យើង។ យើងបានអវត្តមានកីឡាករសំខាន់ច្រើន ប៉ុន្តែខ្ញុំគិតថាយើងអាចមានអ្នកជំនួសពួកគេបាន។ យើងបានរៀបចំ នឹងធ្វើឱ្យការប្រកួតនេះល្អមើល សម្រាប់អ្នកគាំទ្ររបស់យើង”៕

សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព