ខ្សែ​ប្រយុទ្ធ​ Juventus ​កីឡាករ Cristiano Ronaldo បាន​និយាយ​ប្រាប់​សារព័ត៌មាន​ Record កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មិន​ចូល​ចិត្ត​ឲ្យ​គ្រូ​បង្វឹក​ផ្លាស់ប្ដូរ​រូប​គេ​ចេញ​ទេ ប៉ុន្តែ​សុខ​ចិត្ត​ជួយ​ក្លឹប​ Juventus ទាំង​ខ្លួន​មាន​របួស។

Maurizio Sarri ​and Cristiano Ronaldo
ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo និង​ លោក Maurizio Sarri

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ ” ខ្ញុំ​មិន​ចូល​ចិត្ត​ឲ្យ​មាន​គេ​ជំនួស​ខ្ញុំ​ទេ។ ខ្ញុំ​ដឹង​ច្បាស់​ថា ៣​ សប្ដាហ៍​នេះ​ សមត្ថភាព​ខ្ញុំ​នៅ​មាន​កម្រិត តែ​ខ្ញុំ​ព្យាយាម​ជួយ​ Juventus ទាំង​ខ្ញុំ​មាន​របួស ” ។

 photo of Cristiano Ronaldo
តារា​ឆ្នើម Cristiano Ronaldo

Ronaldo បាន​បន្ត​ថា៖ ” នៅ​ពេល​នេះ​ដែរ​ ខ្ញុំ​មិន​ទាន់​ជា​ ១០០%​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​ត្រូវ​លះ​បង់​ឲ្យ​ក្លឹប ខ្ញុំ​សុខចិត្ត​ចូល​លេង​ទាំង​មាន​មោទនភាព ” ។ ទន្ទឹម​នឹង​នេះ​ដែរ Ronaldo ក៏​បាន​បដិសេធ​ថា គ្មាន​រឿង​ចម្រូងចម្រាស​អ្វី​ឡើយ ពាក់ព័ន្ធ​ការ​ប្ដូរ​គេ​ចេញ។

Cristiano Ronaldo
Paulo Dybala និង Cristiano Ronaldo

គួរ​បញ្ជាក់​ផង​ដែរ​ថា សារព័ត៌មាន​ធំៗ​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា Ronaldo មាន​ភាព​ខឹង​សម្បារ​ក្រោយ​ពេល​ដែល លោក Maurizio Sarri បាន​ដូរ​រូប​គេ​ចេញ​កាល​ពី​ថ្មីៗ​នេះ៕