photo of Raheem Sterling
Raheem Sterling of Manchester City

យោងតាមរបាយការណ៍បានឱ្យដឹងថាកីឡាករ Raheem Sterling នឹងត្រូវបានផ្តល់ប្រាក់រង្វាន់សម្រាប់តំលៃពលកម្មដែលមិនគួរឱ្យជឿរបស់គាត់នៅក្លឹប Manchester City ហើយគាត់នឹងទទួលបានកិច្ចសន្យាថ្មីមួយពីក្លឹប ។

កីឡាករ Sterling បានក្លាយទៅជាខ្សែប្រយុទ្ធដ៏សំខាន់សម្រាប់ក្រុម Manchester City ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយបានបង្ហាញពីតម្លៃខ្លួន របស់គាត់ចំពោះក្រុមរបស់ពួកគេជាមួយនឹងជ័យជម្នះចុងក្រោយលើក្រុម Southampton ដើម្បីរក្សាក្រុមរបស់គាត់នៅលើកំពូលតារាង។

របាយការណ៍បានអះអាងថាក្លឹប Etihad នឹងបំបែកកំណត់ត្រា ក្នុងមួយសប្តាហ៍និងចំណាយ 300.000 ផោនលើកីឡាករ Sterling ដើម្បីធ្វើឱ្យគាត់ក្លាយទៅជា អ្នករកចំណូលបានច្រើនជាងគេរបស់ក្លឹបនិងក្របខ័ណ្ឌ Premier League ។

បច្ចុប្បន្នកីឡាករ Pogba របស់ Manchester United គឺជាអ្នកនាំមុខគេក្នុងក្របខ័ណ្ឌ Premier League ដែលអាចរកប្រាក់បានប្រហែល 290,000 ផោនក្នុងមួយសប្តាហ៍។

ប្រសិនបើកីឡាករវ័យ 22 ឆ្នាំរូបនេះ ត្រូវបានផ្តល់នូវកិច្ចព្រមព្រៀងថ្មីនោះ ប្រាក់ចំណូលរបស់គាត់នឹងអាចស្មើ Lionel Messi និង Neymar ។

ប្រភពពី៖ dailymail