កីឡាករ Steven Nzonzi បានចាកចេញពីក្រុម Sevilla ស្របពេលប៉ះជាមួយ Real Madrid

ក្រុមកាំភ្លើងធំ Arsenal បានកំណត់យកកីឡាករ Steven Nzonzi ចេញពីក្រុម Sevilla សម្រាប់ការប៉ះទង្គិចគ្នាជាមួយក្រុម Real Madrid នៅចុងសប្តាហ៍នេះ ខណៈដែលការរំពឹងទុកទៅលើអនាគតរបស់គេកាន់តែខ្លាំងឡើង។
កីឡាករ Steven Nzonzi រូបនេះបានឡើងជើងហោះហើរទៅកាន់ទីក្រុងឡុងដ៏ កាលពីដើមសប្តាហ៍នេះ ក្រោយពីមានការទាស់ទែងគ្នាជាមួយនឹងអ្នកគ្រប់គ្រងរបស់ក្រុម Sevilla លោក Eduardo Berizzo ។
កីឡាករវ័យ 28 ឆ្នាំរូបនេះបានបញ្ជាក់ថា គាត់ចង់ចាកចេញពីក្លឹប La Liga ហើយគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Arsenal និង Everton ។
Nzonzi មានកិច្ចព្រមព្រៀងដោះដូរទឹកប្រាក់ចំនួន 35,2 លានផោនក្នុងកិច្ចសន្យារបស់គាត់ ប៉ុន្តែក្លឹប Sevilla ទំនងជានឹងទទួលយកថ្លៃឈ្នួលជាង 25 លានផោនប្រសិនបើ Arsenal ទិញ Nzonzi មែននោះ ។
Nzonzi លេងនៅក្រោមគ្រូបង្វឹក Sam Allardyce នៅ Blackburn Rovers មុនពេលចូលរួមជាមួយ Stoke City ដែលគាត់បានចាកចេញទៅក្រុម Sevilla នៅឆ្នាំ 2015 មកដល់បច្ចុប្បន្ន ។
ប្រភពពី៖ metro